ជប៉ុន គ្រោង​ផ្តល់ប្រាក់​៣០០​លាន​ដុល្លារ ជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​ទទួលបាន​វ៉ាក់សាំង

​ជប៉ុន​៖ អង្គការ Gavi, the Vaccine Alliance ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​មូលនិធិ Bill & Melinda Gates Foundation របស់​កំពូល​មហាសេដ្ឋី​អាមេរិក លោក Bill Gates ព្រមទាំង​ភរិយា នឹង​ទទួលបាន​ថវិកា​៣០០​លាន​ដុល្លារ​ពី​ជប៉ុន​នៅ​ឆ្នាំ​២០២១ ដោយ​ការផ្តល់​នេះ​នឹង​ធ្វើឡើង​សម្រាប់​រយៈពេល​០៥​ឆ្នាំ (២០២១-២០២៥) នេះ​បើតាម​សារព័ត៌មាន​ស៊ីន​ហួរ​នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០​។​

​អង្គការ Vaccine Alliance នេះ តាមរយៈ​ការជួយជ្រោមជ្រែង​ពី​អង្គការ​អន្តរជាតិ ដូចជា WHO, UNICEF និង​ធនាគារពិភពលោក​ជាដើម ក៏ដូចជា​តាមរយៈ​ថវិកា ដែល​ត្រូវបាន​បរិច្ចាគ​ពី​បណ្តា​ប្រទេស​នានា បាននិងកំពុង​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ទទួលបាន​វ៉ាក់សាំង​ផ្សេងៗ​ក្នុងតម្លៃ​ធូរ​ថ្លៃ ។​

​ពាក់ព័ន្ធ​ជំងឺ​រាតត្បាត​ជាស​កល COVID-19 វិញ អង្គការ Vaccine Alliance ក៏​កំពុងផ្តល់​ថវិកា​ទៅកាន់​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ការពារ​បុគ្គលិក​សុខាភិបាល​របស់ខ្លួន និង​ទិញ​ឧបករណ៍​ធ្វើតេស្ត​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close