ឃាត់ខ្លួន៤៥នាក់ ពាក់ព័ន្ធគ្រឿងញៀន ២៥៧,៩៨ក្រាម
ភ្នំពេញ៖ បើតាមរបាយការណ៍អគ្គសនងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៤៥នាក់ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៥ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី០៤ មិថុនា ម្សិលមិញ។
របាយការណ៍នោះ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៤៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៣៥នាក់ និងប្រើប្រាស់ ១០នាក់។
ចំណែកវត្ថុតាងចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ២៣៩,៧៤ក្រាម និងមេតំហ្វេតាមីន(wy)ចំនួន ១៨,២៤ក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។