ស្ថាននីយ៍ថ្លីងរថយន្តអ្នកលឿងកំពុងតែប្រព្រឹតផ្ទុយពីច្បាប់

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះរាជរដ្ធាភិបាលបានដាក់កំហិតយ៉ាងដាច់ខាតទៅលេីមន្រ្តីជញ្ជីងទាំងអស់ត្រូវធ្វេីការត្រួតពិនិត្យរថយន្ត​​​ធុនធំដែលជារថយន្តដឹងទំនិញគ្មានច្បាប់ តទ្រុងខុសបច្ចេកទេស និងដឹកលេីសទំងន់។

តែផ្ទុយទៅវិញ​​​​​​ ស្ថាននីយ៍ថ្លីងរថយន្តអ្នកលឿងបាន​​កំពុងតែប្រព្រឹតផ្ទុយពីច្បាប់ដែលរាជរដ្ផាភិបាលបានដាក់បញ្ជា​​​​​អោយមន្រ្តីជញ្ជីងទាំងអស់ត្រូវធ្វេីការត្រួតពិនិត្យទៅលេីរថយន្តធុនធំនិងចូលថ្លឹងអោយបានត្រឹមត្រូវតាមច្បាប់ក្នុងនោះក៏មានរថយន្តធុនធំដែលជារថយន្តដឹងទំនិញគ្មានច្បាប់ពីមន្រ្តីគយ នឹងមន្រ្តីជំនាញ។​​​ តែបែជា​​មន្រ្តីជញ្ជីងថ្លឹងរថយន្តអ្នកលឿង​​អង្គុយចាំយកលុយពីរម្ចាស់រថយន្តកូរ៉េ និងរថយន្តធំៗដឹកទំនិញខុសច្បាប់ដោយមិនមានការត្រួតពិនិត្យនិងចូលថ្លឹងនោះទេ! គឺគ្រាន់តែម្ចាស់រថយន្តទាំងនោះមកដល់ចុះយកលុយទៅបង់ជូនមន្រ្តីនៅទីនោះគឺជាការស្រេច។

តាម​​ប្រភពពីប្រជាពលរដ្ធដែលរស់នៅទីនោះបានអោយដឹងថា មានរថយន្តខ្នាតយក្សជាច្រេីនដឹកថ្មដឹកខ្សាច់ និងទំនិញមួយចំនួនដែលផ្ទុកខ្ពស់ផុតពីទ្រុងរថយន្តទៅទៀត ធ្វេីអោយមានការសង្សយ័ពីរសំណាក់បងប្អូនប្រជាពលរដ្ធជាច្រេីនថា រថយន្តទាំងនេះប្រហែលផ្ទុកលេីសទំងន់ដែលច្បាប់បានកំណត់? និងមានរថយន្តកូរ៉េ និងរថយន្តធំៗមួយចំនួនដឹកទំនិញយ៉ាងសំពីងសំពោងបេីកឆ្លងកាត់តាមស្ថាននីថ្លឹងរថយន្តអ្នកលឿង លេីផ្លូវជាតិលេខ1គេពុំដែលឃេីញមន្រ្តីជញ្ជីងទាំងនោះត្រូតពិនិត្យ ឫអោយរថយន្តប្រភេទនេះចូលថ្លឹងអោយបានត្រឹមត្រូវតាមច្បាប់នោះឡេីយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close