សមត្ថកិច្ចបង្ក្រាបទីតាំងខុនដូ «សោភា» ឃាត់ជនជាតិចិនម្នាក់ កែច្នៃផលិតគ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ នេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបខុនដូ «សោភា» តាមបណ្តោយផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដែលបុរសជនជាតិចិនម្នាក់ យកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀន ។

តាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ដែល ទើបទទួលបាន បង្ហាញថា មន្ទីរប្រឆាំងគ្រឿងញៀន(ក១០) នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធជាច្រើន ដឹកនាំដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបន្ទប់លេខB២០១ ជាន់ទី២ ក្នុងអគារខុនដូរ «សោភា» និង ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ី យីរី (HE YIRI) ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន ព្រមទាំងវត្ថុតាងបទល្មើសជាច្រើនផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ចូនទៅមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផៃ្ទ ដើម្បីគ្រប់គ្រង និង ចាត់ការបន្តតាមនីតិវិធី ។ ចំណែកវត្ថុតាងមួយចំនួន ដែលនៅសេសសល់ ត្រូវបានរក្សាទុក នៅក្នុងបន្ទប់ខាងលើ ដោយបិទឃ្លុំបេជាបណ្តោះអាសន្ន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close