ស្លាប់ និង​របួស​១៦​នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ម្សិលមិញ​

​ភ្នំពេញ​៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៦​នាក់ (​ស្រី​២​នាក់​) បាន​ស្លាប់ និង​១០​នាក់​ទៀត របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២០​ម្សិលមិញ​។​

​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៦​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​១១​លើក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close