បង្ក្រាបទីតាំងកែច្នៃគ្រឿងញៀនជាង១០០គីឡូ នៅសង្កាត់បឹងកេងកងទី១ ឃាត់ខ្លួនជនជាតិចិន ៤នាក់
ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចំនួន៤នាក់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួន និងបានធ្វើតេស្តវត្ថុតាងគ្រឿងញៀនសរុប ៨៧៣០.២៨ក្រាម នៅមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៅ ២គោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។
តាមរបាយការណ៍ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការបង្ក្រាបករណីកែច្នៃជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅវេលាយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្នុង២គោលដៅផ្សេងគ្នា។ ទី១៖ នៅចំណុចក្បែស្ថានទូតអូស្ត្រាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២៖ នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ចំណែកជនស្ស័យដែលឃាត់ខ្លួនទាំង៤នាក់ រួមមាន៖ ១-ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន(តៃវ៉ាន់), ២-ឈ្មោះ HE YI RI ភេទប្រុស ជនជាតិចិន, ៣-ឈ្មោះ ZHANG JUN ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ចិន និង៤-ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន។
ក្នុងប្រតិបត្តិការនោះ ចាប់បានវត្ថតាងសរុប៖ សារធាតុញៀន មានកេតាមីន ម៉េតំហ្វេតាមីន(ICE) ហេរ៉ូអ៊ីន(Heroin) និងអ៊ិចស្តាស៊ី និងសារធាតុគីមីផ្សំសម្រាប់កែច្នៃមួយចំនួនទៀតផងដែរ។
តាមរបាយការណ៍ដែលមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើតេស្ត និងបូកសរុបចុងក្រោយ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់បន្ថែមថា ១.ថ្នាំញៀនប្រភេទ Ice ក្រាមសរុប ២១០៧,២៣ក្រាម, ២.ថ្នាំញៀនប្រភេទ Ice រាវសរុប ៦៥,៤២ក្រាម, ៣.ថ្នាំញៀនប្រភេទ Wyគ្រាប់សរុប ១៣,៩០ក្រាម, ៤.កាតាមីនសរុប ៥០០២,១០ក្រាម, ៥.ថ្នាំគ្រាប់ MDMA ៥,៤៥ក្រាម, ៦.ក្រាមពណ៌កាហ្វេ MDMA ២០,៣០ក្រាម, ៧.ម្សៅសហេរ៉ូអ៊ីន ០,៣១ក្រាម, ៨.Clanazolam (ម្សៅពណ៌លឿង) ០,៧៦ក្ររាម, ៩.MDP2P(ម្សៅស) ៨០០,៨២ក្រាម, ១០.(ក្រាមសភ្លឺ) Methylamine Hcl ៦២១,៥៨ក្រាម សរុបមានទម្ងន់ ៨៧៣០.២៨ក្រាម។
ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការចាត់ការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។