ផ្លែម្ទេសស្រស់កម្ពុជា នាំចេញទៅកាន់ប្រទេសថៃជាង ៣ម៉ឺនតោន ក្នុងរយៈពេល៥ខែ ដើមឆ្នាំនេះ
ភ្នំពេញ៖ បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជា សម្រេចបានការនាំចេញផ្លែម្ទេសស្រស់ជាង ៣ម៉ឺនតោន ទៅកាន់ប្រទេសថៃ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ។
តាមលទ្ធផល នៃការនាំចេញម្ទេសស្រស់របស់កម្ពុជា ទៅកាន់ប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញថា មាននិន្នាកាកើនឡើងជាលំដាប់ ជាក់ស្តែងនៅឆ្នាំ២០១៥ សម្រេចនាំចេញបាន ១,០០២តោន, នៅឆ្នាំ២០១៦ សម្រេចបាន ១,៤៩០តោន, ឆ្នាំ២០១៧ សម្រេចបាន ១,៧៥០តោន, ឆ្នាំ២០១៨ សម្រេចបាន ១៥,៤៩៤តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥,៥១៣តោន។
ដោយឡែកក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ ការនាំចេញផ្លែម្ទេសស្រស់របស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៣០ ៨៥២តោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។