ចំនួន​អ្នកស្លាប់​កើន​ជាង ៤០​ម៉ឺន​នាក់ ដោយសារ​កូ​វីដ​១៩ រាតត្បាត​ទូទាំង​ពិភពលោក​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ COVID-19 បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​លាន​៨​ម៉ឺន​៦​ពាន់​៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៤០​ម៉ឺន​៦​ពាន់​១០៧​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​លាន​៤៥​ម៉ឺន​៩​ពាន់​៩៦៩​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០​។​

​បច្ចុប្បន្ន​ជម្ងឺ COVID-19 ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO ប្រកាស​ចាត់ទុកជា «​ជំងឺ​រាតត្បាត​ជាស​កល​» នោះ បាន​វាយលុក​ចូលដល់​ប្រទេស និង ដែនដី​សរុប​ចំនួន​២១៣​ហើយ​នៅ​ទូទាំង​សកលលោក​។​

​នេះ​លេខ​រៀង នៃ​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​COVID-19 ច្រើនជាងគេ​៖
១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​៧​ពាន់​៤៤៩​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១១​ម៉ឺន​២​ពាន់​៤៦៩​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៧៦​ម៉ឺន​១​ពាន់​៧០៨​នាក់​។​
២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៦៩​ម៉ឺន​១​ពាន់​៩៦២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៣​ម៉ឺន​៧​ពាន់​៣១២​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៣០​ម៉ឺន​២​ពាន់​៨៤​នាក់​។​
៣-​រុស្ស៊ី ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៤៦​ម៉ឺន​៧​ពាន់​៦៧៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៥​ពាន់​៨៥៩​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​២២​ម៉ឺន​៦​ពាន់​៧៣១​នាក់​។​
៤-​អេ​ស្ប៉ា​ញ ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២៨​ម៉ឺន​៨​ពាន់​៦៣០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​២​ម៉ឺន​៧​ពាន់​១៣៦​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​មិនបាន​បញ្ជាក់​ទេ​។​
៥-​អង់គ្លេស ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២៨​ម៉ឺន​៦​ពាន់​១៩៤​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៤​ម៉ឺន​៥៤២​នាក់​ស្លាប់ ខណៈ​ចំនួន​អ្នកជា​សះស្បើយ​ឡើងវិញ​មិនបាន​បញ្ជាក់​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close