បែកថ្នាំ ដុតផ្ទះម្តាយខ្លួនឯងឆេះខ្ទេច នៅស្រុកចំការលើ
ខេត្តកំពង់ចាម៖ ផ្ទះ១ខ្នង ត្រូវអគ្គិភ័យបំផ្លាញអស់ទាំងស្រុង ដោយសារកូនប្រុសញៀនថ្នាំ ជាអ្នកដុត។ ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
ជនសង្ស័យឈ្មោះ ខេន ខេរិន ភេទប្រុស អាយុ៣២ឆ្នាំ (ជាកូនម្ចាស់ផ្ទះ មុខសញ្ញាញៀនថ្នាំ) រីឯម្ចាស់ផ្ទះឈ្មោះ អ៊ុ នឿ ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ (ជាម្តាយ) នៅភូមិស្ពឺ(ក) ឃុំចជយោ ស្រុកចំការលើ។
តាមរបាយការណ៍ បានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះនេះ មានទំហំ ៦ម៉ត្រ × ៨ម៉ែត្រ (ឆេះអស់ទាំងស្រុង) ផ្ទះសង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា រួមទាំងសម្ភារទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។