ថៃ រកឃើញ​អ្នក​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ថ្មី​៨​នាក់​ទៀត

​ថៃ​៖ ប្រទេស​ថៃ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ រកឃើញ​អ្នក​ឆ្លង​នៃ​ជំងឺ COVID-19 ចំនួន​០៨​នាក់​ថ្មី​បន្ថែមទៀត ហើយ​មិនមាន​ករណី​ស្លាប់​ថ្មី​ទេ នេះ​បើតាម​សារព័ត៌ មាន CNA កាលពី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២០​។​

​ករណី​ឆ្លង​ថ្មីៗ​ទាំងនោះ​សុទ្ធតែជា​ប្រជាពលរដ្ឋ​ថៃ ដែល​ទើប​ធ្វើដំណើរ​មកពី​ក្រៅប្រទេស ក្នុងនោះ​៥​នាក់​មកពី​អេ​មី​រ៉ាត់​អារ៉ាប់​រួម ២​នាក់​មកពី​គុយ​វ៉ែត និង​ម្នាក់​មកពី​ឥណ្ឌា ហើយ​ពួកគេ​បាន​ស្ថិតក្រោម​ការដាក់​ខ្លួន​នៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​សុខភាព នេះ​បើតាម​អ្នកនាំពាក្យ​ទីភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 របស់​ថៃ លោក Panprapa Yongtrakul ។​

​សូមបញ្ជាក់ថា ថៃ​ស្ថិតនៅ​លំដាប់​ទី​៨១ ក្នុងចំណោម​ប្រទេស​ទាំង​២១៣ ដែលមាន​ករណី​ឆ្លង​ជម្ងឺ COVID-19 ច្រើនជាងគេ​លើ​ពិភពលោក ដែល​គិត​ត្រឹម​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០ ថៃ​មាន​អ្នក​ឆ្លង​សរុប​៣​ពាន់​១១២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៥៨​នាក់​ស្លាប់ និង​ជាសះស្បើយ​ឡើងវិញ​សរុប​២​ពាន់​៩៧២​នាក់ ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close