សល់តែ ២២ថ្ងៃទៀត! នឹងអនុវត្តការផាកពិន័យលើសេវាសាធារណ:ដឹកជញ្ជូនផ្លូវគោកដែលហួសសុពលភាព!

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់បងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា នៅសល់ ២២ថ្ងៃទៀត ការអនុវត្តពិន័យលើសេវាសាធារណ:ដឹកជញ្ជូន នឹងចាប់អនុវត្ត ដូចនេះសូមមេត្តារួសរាន់មកធ្វើការបន្តសុពលភាពសេវាសាធារណ: ឲ្យបានមុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។                                                    ការពិន័យលើសេវាសាធារណ:ដឹកជញ្ជូនមានដូចជា៖
១- លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន
២- ការចុះបញ្ជីរថយន្ត AT (រថយន្តនាំចូលក្រោមរបបអនុញ្ញាតនាំចូលបណ្តោះអាសន្ន) ឡើងវិញ
៣- ការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
៤- បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close