រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​ក្តៅ ចំពោះ​អ្នក​មិនទាន់បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០ បានចេញ​សេចក្ដីជូនដំណឹង ការប្រមូល​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ សម្រាប់​ខែឧសភា ឆ្នាំ​២០២០​។​

​តាម​សេចក្ដីជូនដំណឹង​នោះ បាន​ឲ្យ​ដឹងថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន ដែល​ពុំទាន់​បាន​ទូទាត់​បំណុល​សរុប ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រដ្ឋបាល​រាជធានី នឹង​ចេញ​លិខិតអញ្ជើញ រលឹក​ជាថ្មី​ម្ដងទៀត ឲ្យ​ទូទាត់​បំណុល រួម​នឹង​អនុវត្ត​វិ​ធាន​ការ​មួយចំនួន ដូចខាងក្រោម​៖
១៖ បញ្ចេញ​បញ្ជី​ឈ្មោះ អ្នក​មិនទាន់បាន​បង់​ថ្លៃសេវា​ប្រមូល​សំរាម និង​សំណល់​រឹង ជា​សាធារណៈ​តាម បណ្ដាញ​សង្គម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​
២៖ កត់ត្រា​ជា​បំណុល ហើយ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​បិទ​អាជីវកម្ម ឬ​សវា​កម្ម​ជា​បណ្ដោះអាសន្ន​
៣៖ អនុវត្ត​វិធានការ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close