ចិន ផ្តល់ទឹកថ្នាំសម្លាប់មេរោគ ១០០កាន និងសម្ភារការពារជម្ងឺកូវីដ១៩ ដល់អាជ្ញាធរមីន
អាជ្ញាធរមីន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជា អគ្គលេខាធិការសមាគមអ្នកវិនិយោគអន្តរពាណិជ្ជកម្មកម្ពុជា-ចិន និងប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ស្តីអំពីកិច្ចសហប្រតិបត្តិការ និងការទប់ស្កាត់ការរាលដាលជំងឺឆ្លងកូវីដ១៩នៅកម្ពុជា។
ក្នុងឱកាសនោះដែរ សមាគមទាំងបីបានប្រគល់ជូននូវទឹកថ្នាំសម្លាប់មេរោគចំនួន១០០កាន (មួយកាន៣០លីត្រ) និងសម្ភារមួយចំនួនទៀតដើម្បីចូលរួមការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ ផងដែរ។
ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនិងប្រជាជនចិនដែលចូលរួមយ៉ាងសកម្មលើគ្រប់វិស័យ ពិសេសការចូលរួមបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ ដើម្បីជួយដល់អាយុជីវិត និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តពង្រឹងនិងពង្រីកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើការជួយសង្គ្រោះជនគ្រោះថ្នាក់ដោយសារមីននាពេលអនាគតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។