ឆ្លង​ចរន្តអគ្គិសនី ឆេះ​ផ្ទះ​១​ខ្នង​ទាំង​ព្រឹក នៅ​ស្រុក​សំរោង​ទង​

​ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​ពលរដ្ឋ​១​ខ្នង ត្រូវបាន​ភ្លើង​ឆេះ​អស់​ស្ទើរ​ទាំងស្រុង នៅវេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​0៩ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ភូមិ​វល្លិ​សរ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​បើតាម​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ ឈ្មោះ ទូច គីម ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ញ៉​ក់ ស៊ី​វន អាយុ​៧២​ឆ្នាំ​។ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ ជា​ប្រភេទ​ផ្ទះ​ខ្ពស់​ឈើ​លើ​ថ្ម​ក្រោម ទំហំ​១២x៨ ម៉ែត្រ​៣​ខ្នង ដំបូល​ប្រក់​ក្បឿង​។​

​ចំពោះ​សម្ភារ​ដែល​ខូចខាត មានដូចជា​៖ គ្រែ​៥​គ្រែ​ប្រអប់​៣ ទូ​ឈើ​៦​ទូកញ្ចក់​១ ទូទឹកកក​១ ទូរទស្សន៍​៣ ស្រូវ​៤​បាវ អង្ក​២០០​គីឡូ កង្ហា​១១ សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​ផ្ទះបាយ​មួយចំនួនធំ​ទៀត​ទាំងស្រុង​។ ការឆាបឆេះ​នេះ គឺ​មូលហេតុ ឆ្លង​ចរន្តអគ្គិសនី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close