ពុល​ស្រាថ្នាំ​! ​ស្លាប់៣​នាក់ និង​១១​នាក់សង្គ្រោះបន្ទាន់ នៅ​ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ​៖ យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​ចំនួន ៣​នាក់ បាន​ស្លាប់ និង​១១​នាក់​ទៀត កំពុង​សង្គ្រោះបន្ទាន់ ដោយសារ​ពុល​ស្រា​ថ្នាំចិនសែ​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ នៅក្នុង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​បើតាម​សមត្ថកិច្ច បានឱ្យដឹងថា បច្ចុប្បន្ន​ជនរងគ្រោះ​ដែល​ពុល​ស្រាថ្នាំ ១១​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ម៉ាឡៃ​។ ចំណែក​៣​នាក់ ដែល​ស្លាប់ បានប្រគល់​សព​ជូន​សា​ចិ​ញាត់​យកទៅ​ធ្វើតាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close