ផ្ទះ៣២ខ្នង នៅខេត្តព្រៃវែង ត្រូវខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាត
ខេត្តព្រៃវែង៖ កាលពីរសៀល ថៃ្ងទី៩ ខែមិថុនា ឆ្នាំ២០២០ មានករណីខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះចំនួន ៣១ខ្នង ទៅលើស្រុកចំនួន៣ នៅខេត្តព្រៃវែង។
បើតាមរបាយការណ៍ពីក្រសួងធនធានទឹក និងឧត្តុនិយម បញ្ជាក់ថា ករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ បានធ្វើឲ្យខូចខាតផ្ទះចំនួន ២៥ខ្នង នៅស្រុកកំពង់ត្របែក ក្នុងនោះនៅឃុំគោកខ្ចក រលំចំនួន៦ខ្នង និងរបើកដំបូល ៥ខ្នង និងនៅឃុំកន្សោមអក របើកដំបូល ៧ខ្នង រលំចំនួន ៧ខ្នង រួមទាំងរបួសមនុស្សម្នាក់។
រីឯនៅស្រុកបាភ្នំ មាននៅឃុំស្តៅកោង រលំផ្ទះ ១ខ្នង និងស្រុកព្រះស្តេច ឃុំជៃកំពក របើកដំបូលចំនួន ៥ខ្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។