រថយន្តក្រុង អូរ​ខុង បើក​ធ្លាក់​ផ្លូវ​ចូល​អូរ ស្លាប់​ក្មេងប្រុស​២​នាក់ របួស​ជាង​២០​នាក់ នៅ​ស្រុក​អន្លង់វែង​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ មនុស្ស​ចំនួន ២​នាក់ បាន​ស្លាប់ និង​២២​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន អូរ​ខុង បើក​ធ្លាក់​ផ្លូវ​ចូល​អូរ នៅវេលា​ម៉ោង​ជិត​៦​ព្រឹក ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ចំណុច​ស្ពាន ក្នុងភូមិ​អូរ​តា​មែ​ង ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​បើតាម​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ រថយន្តក្រុង​របស់​ក្រុមហ៊ុន​អូរ​ខុង បាន​ដឹក​អ្នកដំណើរ​ពេលយប់ មាន​ទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះ​មក​ស្រុក​អន្លង់វែង លុះដល់​ចំណុចកើតហេតុ សង្ស័យ​តៃកុង​ឡាន​ងោក​មួយភាំង ទើប​បើក​ធ្លាក់​ពីលើ​ផ្លូវ​ចូល​អូរ បណ្តាល​ឲ្យ​ស្លាប់​ក្មេងប្រុស ២​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ២២​នាក់ ។​

​ក្រោយពេល​កើតហេតុ នគរបាល​មូលដ្ឋាន​ស្រុក បាន​ចុះ​អន្តរាគមន៍ និង​ជួយសង្គ្រោះ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close