បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការខេត្តព្រះសីហនុ ករណីជួញដូរគ្រឿងញៀនជិត៨០កញ្ចប់
ខេត្តព្រះសីហនុ៖ អាវុធហត្ថខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យ ទី១/ ឈ្មោះ ជូ ជីសេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២/ ឈ្មោះ សារ៉ាន់ ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ និងទី៣/ ឈ្មោះ អ៊ុត ប៊ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ កម្លាំងជំនាញ បានដកហូតវត្ថុតាងបាន រួមមាន៖ ម្សៅសថ្លាចំនួន៧៨កញ្ចប់ (ស្មើនឹងទម្ងន់២០ក្រាម), ទូរស័ព្ទដៃចំនួន ៣គ្រឿង, និងសម្ភារបម្រើឲ្យគ្រឿងញៀនមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។