រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកការស្ថាបនាផ្លូវលំចំនួន១៣អនុគម្រោង នៅស្រុកត្រាំកក់
ខេត្តតាកែវ៖ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញបើកការស្ថាបនាផ្លូវកសាងឡើងដោយកំលាំងពលកម្ម របស់បងប្អូនប្រជាពលរដ្ឋ ចំនួន ១៣ អនុគម្រោង មានប្រវែង ១៣.៤០១ គ.ម ស្ថិតនៅឃុំតាភេម ឃុំជាងទង ឃុំអូសារាយ ឃុំត្រពាំងក្រញូង ឃុំត្រពាំងធំខាងជើង ឃុំសំរោង ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
កិច្ចប្រជុំនេះក៏បានការអញ្ជើញចូលរួមដោយ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករផងដែរ ។
បើតាមការបញ្ជាក់ពីលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍បទខេត្តតាកែវ បានឲ្យដឹងថា កាលពី ឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ អនុវត្តចំនួន៤២អនុគម្រោងដីស ប្រវែង ៤៨.៦៧៥គ.ម ស្ថិតនៅឃុំ តាភេម ឃុំត្រពាំងធំខាងជើង ឃុំត្រពាំងធំខាងត្បូង ឃុំជាងទង ឃុំអូរសារាយ ឃុំត្រពាំងក្រញូង ឃុំសំរោង ឃុំគុស។
២០១៧ដល់ឆ្នាំ២០១៩ អនុវត្តក្រាលក្រួសក្រហមចំនួន១៤កិច្ចសន្យា ប្រវែង ៤៨.៦៧៥គ.ម ស្ថិតនៅ ឃុំតាភេម ឃុំត្រពាំងធំខាងជើង ឃុំត្រពាំងធំខាងត្បូង ឃុំជាងទង ឃុំអូរសារាយ ឃុំត្រពាំងក្រញូង ឃុំសំរោង ឃុំគុស។ ឆ្នាំ២០២០ ចាប់ផ្ដើមអនុវត្តដីសចំនួន ១៣អនុគម្រោងប្រវែង ១៣.៤០១គ.ម ស្ថិតនៅឃុំតាភេម ឃុំជាងទង ឃុំអូសារាយ ឃុំត្រពាំងក្រញូង ឃុំត្រពាំងធំខាងជើង ឃុំសំរោង។
សរុបចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២០ មានចំនួន ៥៥ខ្សែប្រវែង ៦២.០៧៦គ.ម ចំនួន៨ឃុំនៅស្រុកត្រាំកក់ ខេត្តតាកែវ។ សរុបចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ក្រាលក្រួសក្រហមចំនួន១៤កិច្ចសន្យាប្រវែង ៤៨.៦៧៥ គ.ម ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។