លោក ម៉ម សូណង់ដូ ប្រកាសចូលឆាកនយោបាយវិញ
ក្រោយពីប្រកាសលាឈប់ពីឆាកនយោបាយប៉ុន្មានខែមក ឥឡូវនេះលោក ម៉ម សូណង់ដូ បានប្រកាសថា លោកនឹងវិលចូលប្រឡូកក្នុងឆាកនយោបាយវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតខាងមុខ។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក នឹងធ្វើសមាជវិសាមញ្ញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ធ្វើជាប្រធានគណបក្ស ហើយលោកនឹងចូលរួមក្នុងការបោះឆ្នោតនាខែកក្កដា ខាងមុខនេះ។
លោក ម៉ម សូណង់ដូ បានថ្លែងប្រាប់វិទ្យុក្នុងស្រុកមួយថា ការវិលត្រឡប់មកចូលឆាកនយោបាយវិញនេះ គឺដើម្បីបន្តកាន់ទង់អ្នកប្រជាធិបតេយ្យ បន្តពីអតីតគណបក្សសង្គ្រោះជាតិ ពីព្រោះអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិមិនអាចធ្វើអ្វីកើត ហើយប្រើនយោបាយនាំឲ្យជាតិបែកបាក់កាន់តែខ្លាំងឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។