ទារិកាចម្លែកមានក្បាលពីរកើតនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប
ទារិកាចម្លែកកើតមកមានខ្លួនមួយក្បាលពីរ និងបេះដូងមាន ៦ថត បានចាប់កំណើតកាលពីថ្ងៃទី៣ ខែមីនា ឯមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។
គ្រូពេទ្យបានឲ្យដឹងថា ឪពុករបស់ទារិការនេះ មានឈ្មោះ កាំ សារី ម្តាយមានឈ្មោះ កេត ម៉ាលី មានទីលំនៅ នៅភូមិដំណាក់លួង ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយឆ្លងទន្លេ ទារិកានេះនិងឪពុកម្តាយ មិនទាន់ត្រូវបានក្រុមគ្រូពេទ្យអនុញាតិ ឲ្យចេញពីមន្ទីរពេទ្យមួយនេះនៅឡើយទេ ដោយសារស្ថានភាពសុខភាព ទាំងម្តាយនិងកូនមានសភាពខ្សោយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។