អាជ្ញាធរ​ថៃ គ្រោង​អនុញ្ញាត​ឲ្យ​លក់​ស្រា ក្នុង​អាហារ​ដ្ឋា​ន​វិញ

​ប្រទេស​ថៃ​៖ បណ្តា​ភោជនីយដ្ឋាន សណ្ឋាគារ និង​អាហារ​ដ្ឋា​ន​ទំនងជា​នឹងត្រូវ​អនុញ្ញាត​ឲ្យ​លក់​គ្រឿង​ស្រវឹង​ឡើងវិញ ដែល​វា​គឺជា​ដំណាក់កាល​ទី​៤ នៃ​ការបន្ធូរបន្ថយ​ការ​រឹត​ត្បឹ​ត​ក្នុងស្ថានភាព​កូ​វីដ​១៩ ដោយ​សំណើ​នេះ​នឹង​បញ្ជូនទៅ​ឆ្លង​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៨ នា​ថ្ងៃ​សុក្រ​ស្អែក​នេះ​។​

​ក្រៅពីនេះ បំរាម​គោចរ​ពេលយប់​អាច​នឹងត្រូវ​ដកចេញ​វិញ រយៈពេល​សាកល្បង​១៥​ថ្ងៃ ប៉ុន្តែ​ភាព​ក្នុង​គ្រាអាសន្ន​នៅតែមាន​សុពលភាព ដើម្បី​បន្ត​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​។​

​យ៉ាងណាក៏ដោយ បារ ខារ៉ាអូខេ និង​Pub មិនទាន់​អនុញ្ញាត​ឲ្យ​ដំណើរការ​នៅឡើយ​ទេ នេះ​បើតាម​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៨ លោក Taweesilp Visanuyothin ។​

​ការអនុញ្ញាត​ឲ្យ​លក់​គ្រឿង​ស្រវឹង​ក្នុង​ហាង​ឡើងវិញ​នេះ ក្រោយពេល​មានការ​អនុញ្ញាត​ឲ្យ​មានការ​ប្រគុំ​តន្ត្រី និង​សកម្មភាព​មួយចំនួនទៀត ខណៈដែល​ស្ថានភាព​កូ​វីដ​១៩​នៅ​ប្រទេស​ថៃ កាន់តែ​ល្អប្រសើរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close