ឃាត់ខ្លួន​២​នាក់ ដកហូត​ថ្នាំញៀន​១៥​កញ្ចប់ នៅ​ស្រុក​ព្រែក​ប្រសព្វ​

​ខេត្តក្រចេះ​៖ កម្លាំង​នគរបាល​ស្រុក​ព្រែក​ប្រសព្វ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​មាត់ទន្លេ ភូមិ​ចំបក់​១ ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ឃាត់ខ្លួន​សង្ស័យ​២​នាក់ ដកហូត​ថ្នាំញៀន​១៥​កញ្ចប់​។​

​ជនសង្ស័យ​ទាំង​២​នាក់​នោះ ឈ្មោះ វ៉ន វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​កែវ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ និង​ឈ្មោះ ហាក់ វី​រ៉ក ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​កែវ ឃុំ​ឬ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ​។ ចំណែក​វត្ថុតាង​ដកហូត​បាន រួមមាន​៖ ម្ស៉ៅ​ក្រាម​ពណ៌​ចំនួន​១៥​ក​ញ្ចា​ប់ (​ធំ​៤​កញ្ចប់ និង​តូច​១១​កញ្ចប់​) និង​ម៉ូតូ​វ៉េវ​០១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ស្រុក​ព្រែក​ប្រសព្វ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close