ដកហូតគ្រឿងញៀន២៣កញ្ចប់ ចាប់ខ្លួន៧នាក់ នៅខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការចុះបង្រា្កបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
អាជ្ញាធរជំនាញ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ រួមមាន៖ ១.ឈ្មោះ ថូ ប៊ុនធឿន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកសិករ, ២.ឈ្មោះ ឈុន ឡាំងឃុយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ, ៣.ឈ្មោះ ភី ចាន់ធូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ, ៤.ឈ្មោះ ធី ថង់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ, ៥.ឈ្មោះ នី សុខណា ភេទប្រុស អាយុ៣៤ឆ្នាំ, ៦.ឈ្មោះ យីម យឿន ភេទប្រុស អាយុ៤៩ឆ្នាំ និង៧.ឈ្មោះ កាន់ ពិសីហៅ កៃ ភេទប្រុស។
ក្នុងប្រតិបត្តិការនេះ ជំនាញដកហូតវត្ថុតាងបាន៖ ម្សៅក្រាមពណ៍សចំនួន ២៣កញ្ចប់, ទូរស័ព្ទដៃ ចំនួន ៨គ្រឿង និងម៉ូតូចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវីធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។