ដើមប្រស់ កំពុងលូតលាស់យ៉ាងស្រស់បំព្រង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ
ខេត្តឧត្ដរមានជ័យ៖ ដើមប្រស់( Sand ginger) យោងតាម( Natural resources at my Village,2014) ជារុក្ខជាតិប្រភេទស្មៅ គ្មានដើម ឫសរីកធំជាមើម ស្លឹកមាន ២ -៣សន្លឹក គ្របគល់លាតផ្ទាល់លើដី ផ្ទៃស្លឹកធំទូលាយ ស្តើងពណ៌ក្រហមរលីងនៅលើផ្ទៃ។
គេប្រើជាថ្នាំសម្រាប់រំលាយអាហារ ព្យាបាលអាការៈបរិភោគពិបាករលាយ ព្យាបាលឈឺក្រពះ លើសឈាម ឈឺចុកទ្រូង ឈឺក្នុងពោះ ហឺត រាគ ក្អក ក្អួត ប្រើសម្រាប់ត្រាំអាល់កុល សម្រាប់លាបរឹត ឈឺសន្លាក់ឆ្អឹង ស្ពឹកស្រពន់ដៃជើង …ជាដើម។
បញ្ជាក់បន្ថែម: ស្លឹកវាអាចធ្វើជាបន្លែស្រស់បុកទឹកគ្រឿង ញាំ ឬភ្លា និងសម្លប្រហើរ ក៏បាន។ ក្រៅពីតួនាទីជាឱសថ និងមុខម្ហូបសម្រាប់មនុស្សដែលសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនហើយនោះ ដើមប្រស់ក៏ជាចំណីសម្រាប់សត្វព្រៃដូចជា: សត្វទន្សោង សត្វឈ្លូស ជ្រូកព្រៃ-ល-ដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នផងដែរ៕
ប្រភពពី៖ មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។