សល់១៥ថ្ងៃទៀត! ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងកើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ “ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។
ជាមួយគ្នា ក្រសួង សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។