នៅទូទាំងពិភពលោក! មានអ្នកឆ្លងវីរុសកូវីដ១៩ ជិត៨លាននាក់ ស្លាប់ជាង៤៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៩៨ម៉ឺន៤ពាន់៤៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៣ម៉ឺន៥ពាន់១៧៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន១០ម៉ឺន៤ពាន់៣៧៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
នេះជាបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១៦ម៉ឺន២ពាន់១៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៧ពាន់៨៥៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨៦ម៉ឺន៧ពាន់៨៤៩នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៨៦ម៉ឺន៧ពាន់៨៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៣៨៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៣ម៉ឺន៧ពាន់៥១២នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥២ម៉ឺន៨ពាន់៩៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៩៤៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៨ម៉ឺន៥០នាក់ ។
៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣៣ម៉ឺន៣ពាន់៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៥២០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៩ពាន់៦៨៩នាក់ ។
៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៥ពាន់៨៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៦៩៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។