មីនជាង ២០០គ្រាប់ ត្រូវបានមន្ត្រីជំនាញរកឃើញ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ អង្គការហេឡូត្រាស់ (HALO Trust ) បានរកឃើញមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមមាន៖ មីន៦៩ (Type-69) ចំនួន ១០៩គ្រាប់ គ្រាប់DK-82mm ចំនួន ១៤គ្រាប់ និងគីបមីន៦៩ចំនួន ៨០គីប នៅចំណុចភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនេះ មានចំនួនសរុប២០៣គ្រាប់ ត្រូវបានយកទៅកម្ទេចចោលដោយសុវត្ថិភាពផងដែរ។
ជាមួយគ្នា អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។