កម្ពុជា មានអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតហើយ បានជាសះស្បើយ ខណៈមិនមានករណីឆ្លងថ្មីទេ
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ បានជាសះស្បើយ ខណៈមិនមានករណីឆ្លងថ្មីនោះទេ បើគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ។
ក្រសួង បានបញ្ជាក់ទៀតថា អ្នកជាសះស្បើយសរុបទាំងអស់កើនដល់ ១២៦នាក់ ចំណែកអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន ២នាក់ប៉ុណ្ណោះ។
ចំណែកអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយ គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។