លោក ឃន ជឿន នាយផ្នែកអន្តោប្រវេសន៍នគរបាលស្រុកជ័យសែនយកតួនាទីប៉ូលីសជាតិ ទៅបង្កើតបទ ល្មើស លួចរកស៊ីដឹកឈើខុសច្បាប់ ..!

https://youtu.be/x4xXDioBnSk

ខេត្តកំពង់ធំ : លោក ឃន ជឿន នាយផ្នែកអន្តោប្រវេសន៍ ដែលគេស្គាល់គាត់ថា ជាមន្ត្រីប៉ូលីស​ នៅអធិការដ្ឋាននគរបាលស្រុកជ័យសែន បានយកតួនាទីរបស់ខ្លួន ទៅបង្កើតបទល្មើស ដោយប្រើ​ប្រាស​់រថយន្ត១គ្រឿងម៉ាកTACOMA  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ២Z ៩៧២៤ ភ្នំពេញ រក​ស៊ី​ដឹក​បទ​ល្មើស​ព្រៃ​ឈើ​ យ៉ាង​សកម្ម​ ធ្វើឲ្យប៉ះពាល់កិត្តិយសដល់ស្ថានប័នរដ្ឋ ថែមទាំង​​ប្រ​ឆាំង​ទៅ​នឹង​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាលកម្ពុជាទៀតផង។

ជាក់ស្ដែងនៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចេញល្បាតតាមដងផ្លូវជាតិលេខ៦២ពីកំពង់ធំមកព្រំប្រទល់ខេត្តព្រះវិហារ លុះមកដល់ភូមិអិនខ្មា ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឃាត់រថយន្ត១គ្រឿងម៉ាកTACOMA  ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ២Z ៩៧២៤ ភ្នំពេញ ផ្ទុកឈើប្រភេទស្រឡៅ ចេញពីខេត្តព្រះវិហារមកខេត្តកំពង់ធំ ក៏ប៉ុន្តែរថយន្តនោះបានបើកគេចបាត់ស្រមោលទៅសមត្ថកិច្ចមិនបានបង្រ្កាបទេ ព្រោះសមត្ថកិច្ចទាំងនោះស្គាល់គាត់ថា ជាមន្ត្រីប៉ូលីស​ឈ្មោះ ឃន ជឿន នាយផ្នែកអន្តោប្រវេសន៍នគរបាលស្រុកជ័យសែន ។

ពលរដ្ឋ​អ្នក​តាម​ដានហេតុការណ៍ខាងលើ​នេះ ស្នើសុំទៅ ឯកឧត្តម សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ និង​ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមេត្តា ចាត់​ចែង​មន្ត្រី​ខិល​ខូច​ក្រោម​ឱវាទខាងលើ​នេះ​ផង ជៀស​វាង​ប៉ះ​ពាល់កិត្តិយសដល់ថ្នាក់ដឹកនាំ ដើម្បី​អោយស្រ​បទៅ​តាម​ប្រសាសន៍​របស់​រាជរដ្ឋាភិបាល​ដែល​តែងតែ​ប្រកាសថា សុំ​ឲ្យកងកម្លាំងប្រដាប់អាវុធកុំអោយពាក់ព័ន្ធ​រឿង​បទល្មើស​ព្រៃ​ឈើ។

ពាក់ព័ន្ធក្នុងករណីខាងលើនេះអ្នកសារព័ត៌មានយើង នៅមិនទាន់ទទួលបានការបំភ្លឺពីលោក ឃន ជឿន នាយផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុកជ័យសែននោះនៅឡើយទេ ព្រោះទូរស័ព្ទខលមិនចូល ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close