គ្រឿងញៀនជិត30គីឡូក្រាមប្រុងនាំឆ្លងកាត់ព្រំដែនចូលទឹកដីកម្ពុជា
ខេត្តបន្ទាយមានជ័យ ៖
យោងតាមគេហទំព័រកាសែតថៃមួយបានចុះផ្សាយថាសមត្ថកិច្ចខេត្តស្រះកែវបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ពន្ទ័ការដឹកជញ្ជូនគ្រឿងញៀនប្រមាណ២៩គីឡូក្រាមដែលបំរ៉ុងនាំឆ្លងដែនចូលមកប្រទេសកម្ពុជា ។យោងតាមរបាយការណ៍សមត្ថកិច្ចថៃការចាប់គ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះ បានប្រតិបត្តិការកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិថៃមួយជាប់បន្ទាត់ព្រំដែន គឺភូមិថាខាម ឃុំថាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ គឺទល់មុខនឹងទឹកដីកម្ពុជា សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពពីព័ត៌មានថៃបានឲ្យដឹងថា ដំបូងសមត្ថកិច្ចថៃចាប់បានជនសង្ស័យប្រុសស្រី០២នាក់ជាមួយម៉ូតូមួយគ្រឿង ដែលដឹកជញ្ជូនថ្នាំញៀនប្រភេទម៉ាទឹកកក២៩ដុំ ទម្ងន់២៩.០០០ក្រាម មានតម្លៃស្មើ៣០លានបាត លាក់នៅក្នុងកាបូបចំនួន០២ ។ប្រភពបានបន្តឲ្យដឹងទៀតថាក្រោយពីឃាត់ខ្លួនហើយសាកសួរ ពួកគេទាំង០២នាក់បានឆ្លើយថា បំរ៉ុងយកឆ្លងដែនចូលមកប្រទេសកម្ពុជា ។ក្នុងការបង្ក្រាបថ្នាំញៀនទ្រង់ទ្រាយធំនេះ សមត្ថកិច្ចថៃ បានឈានទៅឃាត់ខ្លួនជនសង្ស័យ០៣នាក់ផ្សេងទៀត សរុប៥នាក់ ។ យ៉ាងណាក៏ដោយ ការបង្ក្រាបនេះគឺនៅលើទឹកដីប្រទេសថៃ ហើយជនសង្ស័យមិនមែនជាខ្មែរនោះទេ ប៉ុន្តែបើថ្នាំញៀនទាំងនេះឆ្លងដែនចូលដល់ប្រទេសកម្ពុជាបាននោះ មិនដឹងទៅជាយ៉ាងណាឡើយ ព្រោះ២៩គីឡូក្រាមពិតជាច្រើនណាស់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។