អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បង្ក្រាប​ករណី​ចាប់ជំរិត ឃាត់​ចិន​៧​នាក់ រំដោះ​ជនរងគ្រោះ​ម្នាក់​

​ព្រះសីហនុ​៖ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​ក្រុម​ចាប់​ប​ង្ខាំំ​ង និង​ជំរិត​ទារប្រាក់​ពី​ជន​ជាតិចិន​ដូចគ្នា​មួយ​ករណី​ទៀត ស្ថិតនៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយបាន​រំដោះ​ជនរងគ្រោះ និង​ចាប់​ជនសង្ស័យ​ចំនួន ៧​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៧​នាក់ ទី​១.​ឈ្មោះ Cao Ya Qi ភេទ​ស្រី អាយុ​២១​ឆ្នាំ​, ទី​២.​ឈ្មោះ Yang Jing ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ទី​៣.​ឈ្មោះ Xie Ji Liu ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ទី​៤.​ឈ្មោះ Cai Lei Lei ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ទី​៥.​ឈ្មោះ Ou Qiang ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ទី​៦.​ឈ្មោះ Zhu Shou Jiang ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​៧.​ឈ្មោះ Li Jun ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។ រីឯ​ជនរងគ្រោះ ឈ្មោះ Luo Ping ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន​។​

​ក្នុង​ប្រតិបត្តិការ​នោះដែរ កម្លាំង​ជំនាញ បាន​ដកហូត​វត្ថុតាង​រួមមាន​៖ រថយន្ត​១​គ្រឿង​, ម៉ូតូ​១​គ្រឿង​, ថ្នាំញៀន​មួយចំនួន ឯកសារ និង​ឧបករណ៍​សម្រាប់ធ្វើ​សកម្មភាព​មួយចំនួន​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំងនោះ ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close