ជិត៣ខែហើយ! វៀតណាម គ្មានឆ្លងក្នុងសហគមន៍ តែរកឃើញម្តង ឆ្លងថ្មី១៤នាក់ទៀត
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃទី៦ កក្កដា ម្សិលមិញបានជូនដំណឹងពីការរកឃើញ វិជ្ជមានជំងឺកូវីដ១៩ ចំនួន១៤ករណីថ្មីទៀត ដែលសុទ្ធតែជាជនជាតិវៀតណាម នាំចូលពីក្រៅប្រទេស ជាការរកឃើញក្រោយការដាក់ឲ្យនៅដាច់ដោយឡែក។
ការរកឃើញ១៤នាក់ថ្មីនេះ ស្របពេលដែលវៀតណាមពុំមានការឆ្លងក្នុងសហគមន៍ចំនួន៨១ថ្ងៃមកហើយ ដោយសារតែវិធានការជោគជ័យនៃការទប់ស្កាត់។
វៀតណាមមិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ដោយសារតែវីរុសកូវីដ១៩នៅឡើយទេ ខណៈដែលគិតត្រឹមថ្ងៃទី៧ កក្កដា វៀតណាមមាន៣៦៩ករណីហើយ ប៉ុន្តែអ្នកជំងឺជាង៩០ភាគរយត្រូវបានព្យាបាលឲ្យជាសះស្បើយហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។