នៅទូទាំងពិភពលោក! ចំនួនអ្នកស្លាប់កើនជាង ៥៤ម៉ឺននាក់ ដោយសារកូវីដ១៩
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១១លាន៩៤ម៉ឺន៨ពាន់២៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៤ម៉ឺន៦ពាន់៥៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦លាន៨៤ម៉ឺន៩ពាន់៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។
នេះជាបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៩ម៉ឺន៧ពាន់៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន៣ពាន់៩៧២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៥ម៉ឺន៤ពាន់៨៦៣នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦៧ម៉ឺន៤ពាន់៦៥៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៦ពាន់៨៦៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៧ម៉ឺន២ពាន់២២៩នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៧៤ម៉ឺន៣ពាន់៤៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦៥៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៥ម៉ឺន៧ពាន់៥៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។