​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័តនៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន​១៩​លាន​នាក់​

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​អះអាងថា ក្នុង​ឆ្នាំ​២០១៧​កន្លងមកនេះ ចំនួន​អ្នក​ជាវ​សេវា​ទូរស័ព្ទ​ចល័ត​បាន​កើន​ឡើងដល់​ចំនួន​ប្រមាណ ១៩​លាន​នាក់ ដោយ​ក្នុងនោះ ការ​ជាវ សេវា​អ៊ីនធឺណិត​កើន​ដល់​ចំនួន ៨.៥​លាន​នាក់ ស្មើនឹង​៦០​ភាគរយ​អ្នក​ប្រើ​ទូរស័ព្ទ​សរុប​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីអំពី​ហត្ថលេខា​ឌីជីថល កាលពី​ថ្ងៃ​ម្សិលមិញ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើកឡើងថា អត្រា​នៃ​ការ​ជាវ​សេវា​ទូរស័ព្ទ​ចល័ត​មាន​ចំនួន​ប្រមាណ ១២៥​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប ដោយ​អ្នក​ដែល​ប្រើប្រាស់​ទូរស័ព្ទដៃ​ចល័ត​បាន​កើន​ដល់​១៩​លាន​នាក់ បើ​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧​។​

​ឯកឧត្តម​បន្តថា ការកើនឡើង​នេះ បានមកពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ 4G/LTE ដែល​ត្រូវ​បានដាក់​ដំណើរការ​នៅ​រាជធានី ខេត្ត​ទាំង ២៥ គ្របដណ្តប់​ផ្ទៃដី​ស្ទើរតែ ៦០​ភាគរយ នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ទាំងមូល ក៏ដូចជា​ការកើនឡើង​នៃ​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស និង​ការប្រកួត ប្រជែង​តម្លៃ​សេវា​ប្រើប្រាស់​មានតម្លៃ​សមរម្យ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close