សត្វខ្ទីង១ហ្វូង ត្រូវបានអ្នកទេសចរប្រទះឃើញ នៅក្នុងឧទ្យានជាតិវីរៈជ័យ ខេត្តរតនគីរី (វីឌីអូ)
ខេត្តរតនគីរី៖ អ្នកទេសចរមួយក្រុម នាំមុខដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងប្រជាសហគមន៍ជនជាតិដើមភាគតិចប្រូវ នៃឧទ្យានជាតិវីរ:ជ័យ ក្នុងភូមិសាស្ត្រខេត្តរតនៈគីរី កាលពីថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២០ ចុងសប្តាហ៍នេះ បានប្រទះឃើញហ្វូងសត្វខ្ទីងកំពុងរកស៊ីនៅលើវាស្មៅ។
សត្វខ្ទីងចំនួន៥ក្បាល បានបង្ហាញខ្លួនដើរកស៊ីស្មៅខ្ចីលើខ្នងភ្នំត្រង់ចំនុចភ្នំរូងខ្លា ផ្លូវឆ្ពោះទៅតំបន់ភ្នំវាលធំ ក្នុងភូមិផាយ៉ាង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី ។
យោងតាមការឱ្យដឹងពី លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តរតនៈគិរី អ្នកទេសចរផ្សងព្រេង សំដែងសេចក្តីរំភើប និងការសប្បាយរីរាយ នៅពេលបានឃើញហ្វូងសត្វកម្រទាំងនេះ។
សូមបញ្ជាក់ថា ជាធម្មតានៅជុំវិញនិងលើខ្នងភ្នំវាលធំ មានវត្តមានសត្វព្រៃនៅទៅនោះដូចជា ប្រើស ជ្រូកព្រៃ កាំប្រម៉ា ទោច ឈ្លូស ខ្លាឃ្មំ និងឆ្កែព្រៃសត្វស្លាបដូចជាកេងកងធំ ខ្លែង និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត៕
អ្នកទេសចរប្រទះឃើញហ្វូងសត្វខ្ទីងនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្រ្តខេត្តរតន:គីរីអ្នកទេសចរមួយក្រុម នាំមុខដោយមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងប្រជាសហគមន៍ជនជាតិដើមភាគតិចប្រូវ នៃឧទ្យានជាតិវីរ:ជ័យ ក្នុងភូមិសាស្រ្តខេត្តរតនៈគីរី កាលពីថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២០ បានប្រទះឃើញហ្វូងសត្វខ្ទីងកំពុងរកស៊ីនៅលើវាស្មៅ។ សត្វខ្ទីងចំនួន៥ក្បាល បានបង្ហាញខ្លួនដើរកស៊ីស្មៅខ្ចីលើខ្នងភ្នំត្រង់ចំនុចភ្នំរូងខ្លា ផ្លូវឆ្ពោះទៅតំបន់ភ្នំវាលធំ ក្នុងភូមិផាយ៉ាង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី ។ យោងតាមការឱ្យដឹងពី លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តរតនៈគិរី អ្នកទេសចរផ្សងព្រេង សំដែងសេចក្តីរំភើប និងការសប្បាយរីរាយ នៅពេលបានឃើញហ្វូងសត្វកម្រទាំងនេះ។ សូមបញ្ជាក់ថា ជាធម្មតានៅជុំវិញនិងលើខ្នងភ្នំវាលធំ មានវត្តមានសត្វព្រៃនៅទៅនោះដូចជា ប្រើស ជ្រូកព្រៃ កាំប្រម៉ា ទោច ឈ្លូស ខ្លាឃ្មំ និងឆ្កែព្រៃសត្វស្លាបដូចជាកេងកងធំ ខ្លែង និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត៕
Posted by Ministry of Environment on Tuesday, July 7, 2020
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។