សិង្ហ​បុរី រកឃើញ​គ្រូ និង​សិស្ស​៥​នាក់​ទៀត ឆ្លង​កូ​វីដ​១៩

​សិង្ហ​បុរី​៖ យ៉ាងហោចណាស់​សិស្សសាលា​ចំនួន ៤​នាក់ និង​គ្រូបង្រៀន​ម្នាក់ នៅ​ប្រទេស​សិង្ហ​បុរី ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នេះ​បើតាម​ក្រសួង​អប់រំ​ប្រទេស​នេះ​ប្រកាស​ឲ្យ​ដឹង នៅ​ថ្ងៃ​អង្គា​រ៍​ទី​៧ កក្កដា ម្សិលមិញ​។​ ​កាលពី​ថ្ងៃអាទិត្យ ក៏មាន​សិស្ស​៤​នាក់ និង​បុគ្គលិក​អប់រំ​ម្នាក់ ឆ្លង​កូ​វីដ​១៩​ដែរ នៅ​ប្រទេស​សិង្ហ​បុរី​។​

​ប្រភព​ថា ករណី​៥​នាក់​ថ្មី​នេះ​គឺ​ស្ថិតក្នុង​ចំណោម​ករណី​២០ ដែល​ឆ្លង​ក្នុង​សហគមន៍​នៅ​ប្រទេស​សិង្ហ​បុរី ដោយ​ពួកគេ​មកពី​សាលារៀន​ផ្សេងៗ​គ្នា មាននៅ​បឋម និង​អនុវិទ្យាល័យ ក្នុងនោះ មាន​មកពី​សាលា Bedok View Secondary School, East Spring Primary School, Jurong West Primary School និង Jurong West Secondary School ខណៈដែល​គ្រូបង្រៀន​វិញ​មកពី​សាលា Assumption Pathway School ។​

​សិង្ហ​បុរី​បាន​បើក​សាលារៀន​តាំងពី​ថ្ងៃទី​២ មិថុនា ក្រោយពេល​បិទទ្វារ​២​ខែ ដោយសារតែ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ សិង្ហ​បុរី គិត​ត្រឹម​ម្សិលមិញ មាន​ឆ្លង​ថ្មី​១៥៧​នាក់​ថែមទៀត កើន​ដល់​៤៥១៤០​នាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close