រដ្ឋបាលខេត្តកំពង់ស្ពឺ ចុះរុះរើសំណង់អនាធិបតេយ្យ នៅលើដីការពារឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ(គីរីរម្យ)
កាលពីថៃ្ងទី០៧ ខែកក្កដា ឆ្នាំ២០២០ កម្លាំងចំរុះ ដឹកនាំដោយ ឯកឧត្ដម សរ សុពុត្រា អភិបាលរងខេត្ត តំណាង របស់ឯកឧត្ដម វ៉ឺ សំណាង អភិបាល នៃគណៈអភិបាលខេត្ដ កំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ដ បានចុះពិនិត្យនិងធ្វើការរុះរើ របងព័ទ្ធយកដី ររដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងសំណង់អនាធិបតេយ្យ របស់លោក ខៃ គឹម ថុង និងបក្សពួក នៅក្នុងតំបន់ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ (គីរីរម្យ) ស្ថិតនៅ ចំណុចអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នក្រុមអាណាធិបតេយ្យ របស់ លោក ខៃ គឹម ថុង តែងតែលួចធ្វើសកម្មភាពទន្ទ្រានយកដីព្រៃស្រល់ការពារដោយក្រសួងបរិស្ថាន យកធ្វើជាកម្មសិទ្ធិដោយមិនខ្វល់ពីផ្លូវច្បាប់នោះឡើយ។ ក្រុមមេខ្សល់ បានគៀងគរពលរដ្ឋមួយចំនួនមកពីតំបន់ឆ្ងាយៗនិងបានផ្ដល់លុយដោយការកុហក និងអះអាងធានាថា គ្មានការបង្ក្រាបពីសមត្ថកិច្ច ជំនាញពាក់ព័ន្ធឡើយ ។
សូមបញ្ជាក់ ការអនុវត្តន៍គោលការណ៍ច្បាប់់របស់ គណៈបញ្ជាការឯកភាពខេត្ដកំពង់ស្ពឺបានធ្វើការរុះរើរបងព័ទ្ធយកដី រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន រោង ផ្ទះហោះ ផ្ទះហើរ និងសំណង់អនាធិបតេយ្យ សាងសង់ដោយខុសច្បាប់ខាងលើនេះ ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋវិញ។
ឯកឧត្តម សរ ពុត្រា អភិបាលរងខេត្ត កំពង់ស្ពឺបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានចាញ់បោកមេខ្យល់ញុះញង់អោយចូលរួមប្រព្រឹត្ដសកម្មភាពកាប់រុករានទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ ត្រូវតែបញ្ឈប់ជាបន្ទាន់៕
ខ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។