រន្ធត់ចិត្ត! ព្រោះឪពុកម្តាយប្រហែស ទុកកូនតូចឲ្យដើរម្នាក់ឯង ធ្លាក់ចូលទឹកស្រះលង់ស្លាប់
បន្ទាយមានជ័យ៖ ក្មេងប្រុសតូចអាយុ១ឆ្នាំកន្លះម្នាក់ បានលង់ទឹកស្រះ បណ្តាលឲ្យស្លាប់ ខណៈម្តាយប្រហែសចូលមុជទឹក។ ករណីនេះបានកើតឡើងកាលពីរសៀល ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ឆាង វិឆ័យ ភេទប្រុស អាយុ១ឆ្នាំកន្លះ រស់ជាមួយឪពុកម្តាយ នៅភូមិនៅបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចប្រគល់សពឲ្យបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។