ចំនួន​អ្នកស្លាប់​កើន​ជាង ៥៥​ម៉ឺន​នាក់ ដោយសារ​កូ​វីដ​១៩

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១២​លាន​១៦​ម៉ឺន​២​ពាន់​៦៨០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៥៥​ម៉ឺន​១​ពាន់​៩៧៦​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​លាន​២​ម៉ឺន​៩​ពាន់​៥២១​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០​។

​នេះ​ជា​បណ្តា​ប្រទេស ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖
​ទី​១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៣​លាន​១៥​ម៉ឺន​៨​ពាន់​៩៣២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៣​ម៉ឺន​៤​ពាន់​៨៦២​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៣៩​ម៉ឺន​២​ពាន់​៦៧៩​នាក់​។​
​ទី​២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១​លាន​៧១​ម៉ឺន​៦​ពាន់​១៩៦​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៦​ម៉ឺន​៨​ពាន់​៥៥​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​១១​ម៉ឺន​៧​ពាន់​៩២២​នាក់​។​
​ទី​៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៧៦​ម៉ឺន​៩​ពាន់​៥២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​២​ម៉ឺន​១​ពាន់​១៤៤​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៤៧​ម៉ឺន​៦​ពាន់​៥៥៤​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close