លោកតា​ម្នាក់ កំពុង​ដើរ​ឆ្លងថ្នល់ ត្រូវ​រថយន្តបុក​ស្លាប់

​ភ្នំពេញ​៖ លោកតា​ម្នាក់ ត្រូវគេ​ស្គាល់​ថា មាន​សតិ​មិនសូវ​គ្រប់ បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ ត្រូវបាន​រថយន្ត​បើក​ទៅបុក​ពេញទំហឹង កាលពី​យប់ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​៥១ ក្នុងភូមិ​ដូន​តូច សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​សាក្សី​និយាយថា គេ​ឃើញ​លោកតា​ដើរ នៅតាម​បណ្តោយ​ផ្លូវ​ខាងលើ ជា​រៀងរាល់ថ្ងៃ តែ​នៅ​ថ្ងៃកើតហេតុ ខណៈដែល​លោកតា​ប្រុង​ដើរ​ឆ្លងផ្លូវ ក៏ត្រូវ​រថយន្ត​មួយគ្រឿង មិន​ចាំ​ម៉ាក ទៅបុក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។

​លោកតា​រងគ្រោះ ឈ្មោះ ឆាយ អាយុ​៥០​ឆ្នាំ មុខរប​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្លែង​មានជ័យ ឃុំ​ស្វាំ​ង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ ដើម្បី​ប្រគល់​សព​ជូន​រថយន្ត​សា​ម៉ុ​យ ដឹក​ទៅ​ស្រុកកំណើត​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close