ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ សម្រេចបាន​ជិត​២​លាន​ហិកតា នៅ​ទូទាំងប្រទេស​

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស សម្រេច​ធ្វើការ​ស្ទូង និង​ព្រួស​បាន ១ ៩៤៩ ៧២៥​ហិកតា ស្មើនឹង​៧៥,២៨% នៃ​ផែនការ​ចំនួន ២ ៥៨៨ ១៣០​ហិកតា ក្នុងនោះ រួមមាន​៖ ស្រូវស្រាល​ចំនួន ៦១០ ៧៣៦​ហិកតា​, ស្រូវកណ្តាល​ចំនួន ៩៥៣ ៥២៦​ហិកតា​, ស្រូវធ្ងន់​ចំនួន ៣៣៤ ៦៩៤​ហិកតា​, ស្រូវចម្ការ​ចំនួន ១៧ ៦៨៣​ហិកតា​, ស្រូវ​ឡើង​ទឹក​ចំនួន ៣៣ ០០៦​ហិកតា​។

​ឯកឧត្តម បន្ថែមថា ការប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​វស្សា បានជា​បណ្តើរៗ បាន​ចំនួន ៣២ ៥៦៥​ហិកតា ទទួល​បរិមាណ​ផល​សរុប​ចំនួន ១៤១ ០៣២​តោន ទិន្នផល​គិត​ជា​មធ្យម ៤,៣៣១​តោន​/​ហិកតា ដែល​ចាត់ទុកថា ជាការ​ទទួលបាន​ផល​ខ្ពស់ជាង​បណ្តា​ឆ្នាំ​ដ៏ទៃទៀត​។

​ទន្ទឹមនឹងនេះ ក៏បាន​ជួបប្រទះ​បញ្ហា​គ្រោះរាំងស្ងួត​នៅតាម​ឃុំ ស្រុក​ខ្លះ នៅ​ទូទាំងប្រទេស មួយចំនួន​ដែរ ប៉ុន្តែ​មិន​ប្រឈម​ខ្លាំងក្លា​ដូច​ឆ្នាំ​កន្លងទៅ​នោះទេ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close