ប្រធានមន្ទីរកសិកម្មខេត្តពោធិ៏សាត់ ទស្សនកិច្ចសិក្សាស្វែងយល់ និងផ្តល់ទពិសោធន៍អោយកសិករទទួលបានផលដំណាំល្អ
ខេត្តពោធិ៏សាត់៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់ មានរៀបចំទស្សន:កិច្ចសិក្សាស្វែងយល់ ការរៀនសូត្រ និងផ្តល់បទពិសោធនន៍ដែលទទួលបានជោគជ័យ ពីឃុំមួយទៅឃុំមួយ ដែលរៀបចំដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ មេទឹក ដោយផ្តោតជាសំខាន់ទៅលើបទពិសោធន៍ស្តីពី បច្ចេកទេសដាំដុះដំណាំបន្លែ ពីក្រុមកសិករគម្រោងជម្រុញផលិតកម្មស្បៀង របស់កសិករប្រើប្រាស់ទឹក ដែលអញ្ជើញមកពីភូមិកោះខ្សាច់ និងភូមិ តាម៉ុ ឃុំមេទឹក ចំនួន៤០នាក់/ស្រី២៨នាក់ នៅភូមិ អូររំចេក ឃុំត្រពាំងជង ស្រុក បាកាន ដើម្បីបង្កើនចំណេះដឹង និងបច្ចេកទេសកសិកម្មថ្មី សម្រាប់ ប្រកបរបរកសិកម្ម ដាំបន្លែសុវត្ថិភាព លើកកំពស់ជីវភាពកសិករ ក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។
កម្មវិធីទស្សនៈកិច្ចនេះ ធ្វើឡើងស្របតាមអនុសាសន៍ របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ក្រោយពីឯកឧត្តម បានជួយជីកស្រះ សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ និងស្រោពស្រព បន្លែ និងប្រកបមុខរបរកសិកម្មផ្សេងទៀត។
បន្ទាប់ពីបានជួបសំណេះសំណាល និងផ្លាស់ប្តូរ បទពិសោធន៍រួចមក ក្រុមប្រតិភូបានបន្តចុះពិនិត្យចំការត្រសក់ ០១កន្លែង មានផ្ទៃដីទំហំ ៥០ អា កំពុងប្រមូលផលជាបណ្តើរៗ របស់កសិករ ឈ្មោះ នួន សុគន្ធា និងចំការដំណាំស្ពៃ របស់ លោកស្រី ជូ វើន មានផ្ទៃដី ទំហំ ១០ អា។
នៅថ្ងៃដដែល អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម សហការណ៍ជាមួយក្រុមការងារបច្ចេកទេស វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា បានណែនាំដល់កសិករក្នុងការប្រើពូជសុទ្ធល្អ(សែនក្រអូប) ដែលធ្វើការព្រួសស្រូវស្ងួត ដោយប្រើប្រាស់ឧបករណ៍ថ្មីបំពាក់ជាមួយគោយន្តបានចំនួន០២ កន្លែង លើផ្ទៃដីសរុប៧០អា នៅក្នុងភូមិសូរិយាក្រោម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ព្រួសបានចំនួន ៤០អា និង ភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រួសបានចំនួន ៣០អា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។