កម្លាំង​មួក​ខៀវ​កម្ពុជា ៨០​នាក់ ពុំមាន​រោគសញ្ញា​ជំងឺឆ្លង​កូ​វីដ​-១៩ទេ​

​ភ្នំពេញ​៖ កងកម្លាំង​រក្សា​សន្តិភាព​ចំនួន ៨០​នាក់ ដែល​បានធ្វើ​មាតុភូមិនិវត្តន៍​មកដល់​កម្ពុជា​វិញ កាលពី​រាត្រី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅនោះ ហើយ​កំពង់​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដានរ​កមេ​រោគរាតត្បាត​ដ៏​សាហាវ​កូ​វីដ​-១៩ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ខេត្តកំពង់ស្ពឺ ត្រូវបាន​មើល​ការថែទាំ ពិនិត្យ​សុខភាព ធ្វើការ​បាញ់សម្លាប់​មេរោគ និង​ផ្សព្វផ្សាយ​អប់រំ​ចិត្តសាស្ត្រ​ជាប្រចាំ ពី​ក្រុមគ្រូពេទ្យ​ជំនាញ​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

​តាម​ការអះអាង​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​បានអោយដឹងថា កងកម្លាំង​យើង​ទាំង​៨០​រូប ដែល​យក​សំណាក់​ទៅពិនិត្យ​នៅ​មន្ទីរពិសោធន៍​ប៉ាស្ទ័រ មកទល់ពេលនេះ ពុំមាន​រោគសញ្ញា​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close