ទូទាំងពិភពលោក! ចំនួនអ្នកកើនស្លាប់ជិត ៥៦ម៉ឺននាក់ ដោយសារកូវីដ១៩
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១២លាន៣៨ម៉ឺន៦ពាន់២៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៥ម៉ឺន៧ពាន់៣៣៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន១៨ម៉ឺន៦ពាន់៩០១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
នេះជាបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖ ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន២១ម៉ឺន៩ពាន់៩៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន៥ពាន់៨២២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤២ម៉ឺន៦ពាន់៤២៨នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧៥ម៉ឺន៩ពាន់១០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៩ពាន់២៥៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១៥ម៉ឺន២ពាន់៤៦៧នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៧៩ម៉ឺន៤ពាន់៨៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់៦២៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៩ម៉ឺន៥ពាន់៩៦០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។