ស្រវឹងស្រា យកគ្រាប់មីន​បោក​លេង ផ្ទុះ​ខ្ទាត​អំបែង​របួស​ពេញ​ខ្លួន​ឯង

​ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់ ផឹកស្រា​ស្រវឹង យក​គ្រាប់មីន​បោក​លេង បណ្តាលអោយ​ផ្ទុះ​ខ្ទាត​អំបែង​របួស​ពេញ​ខ្លួន​។ ករណីនេះ បង្ក​ងោ​យ​ភ្ញាក់ផ្អើល​ឡើង កាលពី​យប់​ចុង​សប្តាហ៍​នេះ រស់នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។

​ជនរងគ្រោះ​ឈ្មោះ ស៊ុំ សា​បន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ភ្លាមៗ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​ឃុំ​ថ្មដា​ដើម្បី​សង្គ្រោះបន្ទាន់​។​

​ករណី​នេះដែរ អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close