ឆេះ​នាវា​ដឹក​យន្តហោះ​ចម្បាំង​១​គ្រឿង របួស​២១​នាក់ នៅ​សហរដ្ឋអាមេរិក​

​អាមេរិក​៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ២១​នាក់ បានទទួល​រងរបួស បន្ទាប់ពី​នាវា​ដឹក​យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​កងទ័ព​ជើង​អាមេរិក ដែល​ស្ថិតនៅ​មូលដ្ឋាន​ទ័ពជើងទឹក​ទីក្រុង San Diego ភាគខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​។​

​នាវា​ដឹក​យន្តហោះ​ចម្បាំង​មាន​ឈ្មោះថា USS Bonhomme Richard ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់ ខណៈ​នាវិក​សរុប​១៦០​នាក់​កំពុង​ស្ថិតនៅលើ​នោះ ។ ក្នុងចំណោម​អ្នករងរបួស​ទាំង​២១​នាក់​នេះ ក្នុងនោះ​១៧​នាក់​ជានា​វិក និង ០៤​នាក់​ទៀត​ជា​ជន​ស៊ីវិល ហើយ​ពួកគេ​ទាំងអស់​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ ។

​សម្រាប់​ការឆាបឆេះ​នេះដែរ បាន​កើតឡើង​អំឡុង​ពេលដែល​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Bonhomme Richard កំពុង​ស្ថិតនៅ​ក្នុងការ Upgrade សមត្ថភាព ដើម្បី​ឲ្យ​វា​អាច​ផ្ទុក​នាវិក​រហូតដល់​ទៅ​១​ពាន់​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close