កូនប្រុស​បែក​ថ្នាំ​! បែកគំនិត​លួច​ដុ​ច​ផ្ទះ​ម្តាយ​ឆេះ​ខ្ទេច នៅ​ក្រុង​តាខ្មៅ​

​ខេត្តកណ្តាល​៖ ផ្ទះ​ធ្វើ​ឈើ​១​ខ្នង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​កូនប្រុស​បែក​ថ្នាំ​លួច​ដុត ដែល​បងក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង កាលពី​យប់ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​តាម​របាយការណ៍​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ព្រំ សុធី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ និង​ប្តី​ឈ្មោះ វឹង ខេន អាយុ​៥៥​ឆ្នាំ មុខរ​បលក់រ​កូនឈើ​។ រីឯ​ជនសង្ស័យ​ឈ្មោះ ថន សម្បតិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​កើតហេតុ (​ជា​កូនប្រុស​បង្កើត​ម្ចាស់ផ្ទះ​ខាងលើ​)​។​

​ផ្ទះ​ខាងលើ ជា​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ជញ្ជាំង​ក្តារ ប្រក់​ក្បឿង មាន​ទទឹង​០៥​ម៉ែត្រ​x​បណ្តោយ​០៩​ម៉ែត្រ​។ ដោយឡែក​
​សម្ភារ​ខូចខាត រួមមាន​៖ ឆេះ​ប្រាក់​ដុល្លារ ២០០០​ដុល្លារ ឆេះ​ប្រាក់រៀល​២០០ ០០០​រៀល មាស​៥​ជី ម៉ូតូ​០២​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត​នៅក្នុង​ផ្ទះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ មុនពេល​កើតហេតុ​បាន​ប្រើប្រាស់​គ្រឿងញៀន រួចហើយ​ក៏ត្រូវ​ម្តាយ​ចាក់សោរ​ទុកចោល​ក្នុងផ្ទះ ធ្វើឱ្យ​ជនសង្ស័យ​ខឹង ក៏បាន​វាយ​បំផ្លិចបំផ្លាញ​ម៉ូតូ​ខូចខាត​អស់ ២​គ្រឿង និង​ដុត​ផ្ទះ បណ្តាលឱ្យ​ឆេះ​ខ្ទិច​អស់​សម្ភារ​មាន​ក្នុងផ្ទះ​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close