រដ្ធបាលរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការសិក្សាទិន្នន័យមូលដ្ធាននៃសហគមន៍ នៅតាមប្រឡាយស្ទឹងមានជ័យ
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាន នៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យ និងការរៀបចំយុទ្ធសាស្ត្រការគាំទ្រមតិលើវិស័យរៀបចំដែនដីនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លីក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ អាជ្ញាធរខណ្ឌសង្កាត់ និងប្រធានសហគមន៍ទាំងប្រាំបីដែលរស់នៅតាមប្រឡាយស្ទឹងមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។