រាជរដ្ឋាភិបាល​កម្ពុជា នឹង​សង​ថ្ងៃ​ឈប់សម្រាក ជំនួស​ឲ្យ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន កំណត់​យក​ថ្ងៃ​ឈប់សម្រាក​ជំនួស ឲ្យ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​បើតាម​លទ្ធផល​នៃ កិច្ចប្រជុំ​ចង្អៀត​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការកំណត់​ថ្ងៃ​ឈប់សម្រាក​ជំនួស ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​ការសម្រួល​វិធានការ ចេញ​-​ចូល​ប្រទេស​កម្ពុជា ដល់​វិនិយោគិន​-​ធុរជន​បរទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close